ភ្នំពេញ ៖ ថ្លែងចេញពីទឹកដីខេត្តតាកែវ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីប្រទេសកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែន ជាមួយប្រទេសក៏ដោយ ប៉ុន្តែកម្ពុជា ធានាបាននូវសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋរបស់ខ្លួន។
នាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បើទោះបីពិភពលោកកំពុងស្ថិត នៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជា នៅបន្តសម្រេច បានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខ ស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។
សម្តេចបវរធិបតី មានប្រសាសន៍ថា ចឹងនៅកម្ពុជាវិញ ទោះបីក្នុងស្ថានភាពលំបាក ដូចជាការបិទខ្ទប់ ក្នុងជំនន់កូវីដ-១៩ ក៏យើងធានាបានសន្ដិសុខស្បឿងរបស់យើង បញ្ហាផ្សេងៗសម្បីតែបញ្ហា ក្នុងការបិទច្រកព្រំដែនមួយចំនួន ក្នុងបញ្ហាបច្ចុប្បន្នយើងមានជាមួយប្រទេសជិតខាងនេះ ក៏កម្ពុជា មានលទ្ធភាព ក្នុងធានាបែបនេះ (ធានាសន្ដិសុខស្បឿង)។ ប៉ុន្ដែសួរថា កម្ពុជាធ្លាប់ប្រឈមជាមួយនឹងបញ្ហា សន្ដិសុខស្បឿង មាន»។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានរំលឹកពីអតីត កាលរបស់កម្ពុជា ធ្លាប់ជួបប្រទះអស់ហើយ ទាំងបញ្ហាសន្ដិសុខ ស្បៀង សូម្បីកាល សម្ដេច នៅវ័យកុមារភាពកាលនោះ សម្ដេចតេជោ នៅជារដ្ឋមន្រ្ដីក្រសួងការបរទេស ៤០ឆ្នាំមុន (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ក៏មានបញ្ហាសន្ដិសុខស្បៀងដែរ ដោយពេលនោះ ត្រូវទៅបើករបបនំប៉័ង និងអង្ករពីរបបឧបត្ថម្ភដោយមិន អាចផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹថា ដោយអនុវត្ត តាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។
ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ៕
