ព័ត៌មានជាតិ

សម្តេចធិបតី ផ្តាំឱ្យថៃ ​បញ្ឈប់សកម្មភាពយកកម្ពុជា ធ្វើជាប៉ាវសាក់ ព្រោះកម្ពុជា មានដៃដាក់ទៅវិញហើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ដល់ពេលដែលកម្ពុជា ឆ្លើយតបវិញហើយ ហើយឱ្យថៃបញ្ឈប់ការធ្វើនយោបាយ យកកម្ពុជាធ្វើជាប៉ាវសាក់ សម្រាប់ប្រជាប្រិយភាពរបស់ខ្លួន ខណៈដែលកម្ពុជា រក្សាការអត់ធ្មត់ជាច្រើនមកហើយ ដល់ពេលកម្ពុជា មានដៃដាក់ទៅវិញហើយ ។

ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងសកម្មភាព ដ៏គឃ្លើនរបស់អ្នកនយោបាយថៃមួយចំនួន ដែលបានគម្រាម និងប្រមាថមកលើកម្ពុជា ម្តងហើយម្តងទៀត តាមរយៈចង់ផ្តាច់ទំនិញទាំងអស់ ដោយឈប់លក់ឱ្យកម្ពុជា ការកាច់ផ្តាច់ភ្លើងអគ្គិសនី និងអ៊ីធើណេត ក៏ដូចជាប្រេងឥន្ទនៈជាដើម តែផ្ទុយទៅវិញ សម្តេចធិបតីអះអាងថា ថៃ លេងប៉ះចំអ្នកមែនហើយ រហូតកម្ពុជា មិនរងចាំឱ្យគេកាត់ផ្តាច់ឬគម្រាមទៀតឡើយ កម្ពុជាសម្រេចបញ្ឈប់មុន ដោយខ្លួនឯងតែម្តង ។

ចំពោះការចោទថា រាជរដ្ឋាភិបាល ជាពិសេសចោទថាសម្តេចតេជោ លូកលាន់ផ្ទៃក្នុងនយោបាយ របស់ប្រទេសថៃ ត្រូវសម្តេចធិបតី បញ្ជាក់ទៅវិញថា កម្ពុជា មិនបានលូកដៃរឿងផ្ទៃក្នុងរបស់គេឡើយ រឿងបក្សនយោបាយថៃយ៉ាងណា ដកឬដាក់អ្នកណា ជារឿងគណបក្សនយោបាយថៃ ប៉ុន្តែរឿង ដែលប៉ះពាល់កម្ពុជា កម្ពុជាត្រូវឆ្លើយតប ដល់ពេលហើយ ខណៈដែលពីមុនកម្ពុជា អត់ធ្មត់ច្រើនហើយ តែដើម្បីកុំ​ឱ្យមានរឿងកើតឡើងជាដដែរៗ ដល់ពេលដែលកម្ពុជា ត្រូវឆ្លើយតបហើយ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ លើកទី២០ ស្ថិតនៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា “កម្ពុជា មិនបានលូកដៃ នៅក្នុងកិច្ចការផ្ទៃក្នុង របស់នយោបាយនៅ ក្នុងប្រទេសណានោះទេ ប្រទេសណា នយោបាយអ្នកណា អ្នកនយោបាយរឿងខ្លួនឯង ដោះស្រាយខ្លួនឯង កុំលាភពណ៌កម្ពុជាបន្តទៀត រាប់សិបខែមកហើយ សូមឈប់ធ្វើកិច្ចការយកកម្ពុជា ធ្វើជាប៉ាវសាក់ទៀត កម្ពុជា មានដៃដាក់តបទៅវិញហើយ នេះគឺជាការពិត ព្រោះការពារត្រូវការពារ១៧លាននាក់ ការពារសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់យើង ពេលដែលយើងទ្រាំ យើងអត់តប ពីប៉ុន្មានខែមុននេះ សូម្បីប្រជាជនយើងមួយចំនួន ក៏ឆ្ងល់ថាហេតុអ្វី ក៏រាជរដ្ឋាភិបាលស្លូតម៉េស មិនហ៊ានជាមួយគេ ព្រោះយើងមិនចង់មានរឿង យើងទុកឱ្យរឿងបញ្ហាផ្ទៃក្នុងគេ យើងមិនលូកផ្ទៃក្នុងគេទេ តែដល់វារាលខ្លាំងពេក យើងត្រូវតែការពារ”៕

To Top