ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន អនុគណៈកម្មាធិការ ដើម្បីរៀបចំ និងជំរុញអនុវត្តផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឡូជីស្ទិកពាក់ព័ន្ធ នឹងគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Yang Jie នាយកគ្រប់គ្រងទូទៅ ការិយាល័យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព ការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោង ព្រែកជីកហ្វូណនតេជោ ។

ដោយមានការអញ្ជើញ ចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការ, ថ្នាក់ដឹកនាំក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំការិយាល័យក្រុមហ៊ុន CRBC ប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យការរៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ច តាមបណ្តោយគម្រោង ព្រែកជីកហ្វូណនតេជោ៕
