ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ពេលមេឃកំពុងភ្លៀងខ្លាំងបណ្តាលឲ្យច្រោះបាក់ដី រលំគុម្ពឫស្សីពីចំណោតភ្នំបាយឆៅធ្លាក់មកលើផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគ.ម ១៣៧ (ភូមិសាស្ត្រខេត្តមណ្ឌលគិរី)ដែលធ្វើឲ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើតាមហ្វេសប៊ុក លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ។

លោកថា ទោះបីជាមានការរលំគុម្ពឫស្សីក៏ដោយ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ ។
លោកបន្តថា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី ក៏បានចេញទៅទីតាំងកើតហេតុភ្លាមទាំងយប់ ដើម្បីកៀរសម្រួល ធានាការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ៕


