ព័ត៌មានជាតិ

Breaking: ដូណាល់ ត្រាំ ប្រកាសយកពន្ធនាំចូលពី កម្ពុជា ៣៦ ភាគរយ ពីមុន ៤៩ភាគរយ

Breaking: លោក ដូណាល់ ត្រាំ ប្រកាសយកពន្ធនាំចូលពីកម្ពុជា ៣៦ ភាគរយ មានថមថយជាងមុន (៤៩ភាគរយ)។

យោងតាមលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចុះថ្ងៃទី ០៧ ខែកក្កដា​ ឆ្នាំ ២០២៥ ផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃអង្គារ ទី ០៨ កក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ការកំណត់អាត្រាពន្ធនេះ គឺឆ្លើយតបទៅឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយកម្ពុជា ក៏ដូចជាកំណើនសេដ្ឋកិច្ចអាមេរិក ហើយក៏ជាហេតុផល “សន្តិសុខ” អាមេរិកផងដែរ។

អ្នកការទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានថ្លែងក្នុងលក្ខខណ្ឌបញ្ចេញឈ្មោះ ឱ្យដឹងថា នេះជាកិច្ចខិតខំប្រឹងប្រែងមួយជំហានទៀតរបស់់កម្ពុជា ដែលកាលពីមុនលោក ត្រាំ បានប្រកាសកាលពីថ្ងៃទី ២​ ខែមេសា ឆ្នាំ ២០២៥ យកពន្ធកម្ពុជា រហូតដល់ទៅ ៤៩ ភាគរយ។

យ៉ាងណាក៏ដោយ ប្រភពដដែលនេះ មានជំនឿថា កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ស្របតាមលក្ខខណ្ឌរបស់ផងខ្លួន៕

To Top