កំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន ១, វិទ្យាល័យ ចំនួន ៣៣សាលា (រដ្ឋ ២៧ និងឯកជន ៦), អនុវិទ្យាល័យ ចំនួន ៧៨សាលា (រដ្ឋ ៧០ និង ឯកជន ៨), សាលាបឋមសិក្សា ចំនួន ៣៤៣សាលា(រដ្ឋ ៣១៦ និងឯកជន ២៧), សាលា មត្តេយ្យសិក្សា ៥៥០សាលា (រដ្ឋ ២៣១, ឯកជន ៣៥, សហគមន៍ ២៨៤) មានបុគ្គលិក ៥.៣០៩នាក់ ស្រី ២.១៨១នាក់ និងមានសិស្សសរុប ១៩៧.២៨៧នាក់ ស្រី ៩៨.៥៦៣ នាក់។
ទន្ទឹមនេះទូទាំងខេត្ត មានអគារសិក្សាសរុបចំនួន ១.១៥៨ខ្នង ស្មើនឹង ៥.១៣៩បន្ទប់ ក្នុងនោះ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ១៩៤ខ្នង ស្មើនឹង ១.១៣០បន្ទប់ (អាគារកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់)។
ជាមួយគ្នានេះ សាលារៀនជាប់ស្តង់ដារសាលាគំរូ មាន ចំនួន ៥សាលា(ក្រុងឧដុង្គម៉ែជ័យ ២សាលា និងក្រុងច្បារមន ៣សាលា)។ ចំពោះសាលា រៀនជាប់ជាអង្គភាព ផ្តល់សេវាធារណៈគំរូ ក្នុងឆ្នាំ២០២៤ ចំនួន ០១សាលា នៅវិទ្យាល័យ កំពង់ស្ពឺ ក្នុងក្រុងច្បារមន។
ជាងនេះទៅទៀត សម្តេចនាយករដ្ឋមន្ត្រី បានបង្កើតឱ្យ មានសាលារៀន គ.វ.អ (គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា) មានចំនួន ៨សាលា រួមមាន ៨សាលា រួមមាន ក្រង់ឧដុង្គម៉ែជ័យ ៤សាលា, ក្រុងច្បារមន ២សាលា, ស្រុកសំរោងទង ១សាលា និងស្រុកបសេដ្ឋ ១សាលា។
ចំពោះអគារសិក្សាវិទ្យាល័យឧដុង្គ ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ មាន ២ខ្នង ស្មើនឹង ២៤បន្ទប់ កម្ពស់ ២ជាន់ មានបុគ្គលិក ៦៣នាក់ ស្រី ១៨នាក់ និង សិស្សានុសិស្ស ១.៩៨០នាក់ ស្រី ១.១១០នាក់៕















