កំពង់ស្ពឺ: ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវចេញ ពីទីតាំងក្រុមហ៊ុនជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណង ណាក៏ដោយ រហូតដល់មានការ សម្រេចជាថ្មីពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់សុខភាព សាធារណៈ និងបរិស្ថានឱ្យខានតែបាន។
ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចទេ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់បន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ (អូរពាមទុង) និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថាន បានរកឃើញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ស្តីពី ការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និងមាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ស្តីពី ការកែសម្រួលអនុក្រឹត្យលេខ២៧ ៕
ដោយ:សុខសុភ័ណ្ឌ រូបមន្ទីរបរិស្ថាន





