ព័ត៌មានជាតិ

ជនជាតិវៀតណាម ៦៥នាក់ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍នៅថ្ងៃ៨ កក្កដា នេះបានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦៥នាក់ (ស្រី៧នាក់) ចេញកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៥៩នាក់ (ស្រី៦នាក់) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៦នាក់ (ស្រី១នាក់)។

ការបណ្តេញពួកគេចេញ ដោយសារលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន)៕

To Top