ភ្នំពេញ ៖ កងកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យ ជាបុរសជនជាតិ៥នាក់ ក្នុងករណីឃាតកម្ម សម្លាប់ជនជាតិចិនគ្នាឯង នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ៣ កក្កដា ។

មូលហេតុឈានទៅដល់ ការចាប់ខ្លួនជនជាតិទាំង៥នាក់នេះ បន្ទាប់ពីប្រទះឃើញសាកសព១នាក់ សង្ស័យជនជាតិចិន ភេទប្រុស មានអាយុប្រហែល៣៤ឆ្នាំ ត្រូវបានគេយកមកកប់ចោល នៅចំណុចរណ្ដៅដី ស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ។

បន្ទាប់ពីកើតហេតុបាន៤ថ្ងៃ ពោលនាថ្ងៃ៧ កក្កដា កងកម្លាំងនៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក៏បានចាប់ខ្លួនពួកគេទាំង៥នាក់ ។

ជនជាតិចិនទាំង៥រូបនេះ ៖ ១-ឈ្មោះ Le Shanzhe ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន , ២- ឈ្មោះ Zhou Qing ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន , ៣- ឈ្មោះ Fan Youping ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន , ៤- ឈ្មោះ Lin Yi ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន និង៥៖ ឈ្មោះ Yang Jiajie ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត ៕




