ព័ត៌មានជាតិ

ករណីស្តេចថៃចេញមុខ! លោក សយ សុភាព ចាត់ទុកយ័ន្តទាំងនោះអស់ឬទិ្ធ នឹងចាញ់បារមីអតីតព្រះមហាក្សត្រ មេទ័ពកំពូលរបស់ខ្មែរ

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកមានជំនឿលើបារមីអង្គរ បានលើកឡើងថាយ័ន្តដែលស្តេចថៃ (ព្រះមហាចក្រី សារិនដន (Maha Chakri Sirindhorn) ឱ្យទៅកាន់មេភូមិភាគ២ ចែកកូនទាហាននៅតាមព្រំដែន នឹងអស់ឬទិ្ធ ចាញ់បារមីអតីតព្រះមហាក្សត្រ មេទ័ពកំពូលរបស់ខ្មែរ។

ការលើកឡើងថានេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែកព្រោងព្រាត នូវរូបភាពជាច្រើន នៅលើបណ្ដាញសង្គម អំពីការដើរចែកយន្ត ដោយភ្ជាប់រួបព្រះមហាចក្រី សារិនដន ឱ្យកូនទាហាន នៅតាមព្រំដែន ពីសំណាក់មេទ័ពភូមិភាគ២ ប៊ុនស៊ីន ផាដក្លាង។

លោក សយ សុភាព បានចាត់ទុកថា យ័ន្តអស់ឬទិ្ធមិនយូរទេ នគររបស់អ្នកឯង (ថៃ) នឹងចាញ់បារមីអតីតព្រះមហាក្សត្រខ្មែរ មេទ័ពកំពូលរបស់ខ្មែរ គ្រប់ជំនាន់ដែលបានបន្សល់ទឹកដី ព្រទ្យសម្បត្តិ ទុកមកឱ្យយើង។ 

លោកលើកឡើងថា ទីបំផុតស្តេចរបស់អ្នកឯងចេញមុខហើយ យើងរង់ចាំយូរហើយថា តើមែនឬអីដល់ឥឡូវចេញហើយ។

លោក សយ សុភាព បន្តថា អ្នកឯង(ថៃ) ពេលនេះព្រហើនណាស់ បន្តិចទៀតព្រះវិញ្ញាណក្ខន្ធ របស់អតីតព្រះមហាក្សត្រនិងមេទ័ពខ្មែរ ចេញព្រះរាជបញ្ជារតាមផ្លូវងងឹត កំចាត់ពួកអ្នកឯង ឱ្យវិនាសតាមវិធីផ្សេងៗ ដែលអ្នកឯងនឹងឃើញ ជាបន្តបន្ទាប់។

ទូលបង្គំសូមលើកហត្ថបួងសួង ដល់ព្រះអង្គចេញព្រះរាជបញ្ជារចុះដើម្បីទូទាត់គ្នាឱ្យចប់តែម្តង កុំឱ្យពួកអាទមិឡ (ថៃ) នេះ នៅតាមព្យាបាទកូនចៅ ជាប្រជារាស្ត្រតទៅទៀត។

លោកបន្ថែមថា ទូលបង្គំជាខ្ញុំ សយ សុភាព ដង្ហែតាមព្រះវិញ្ញណក្ខន្ធ របស់ព្រះអង្គជាដ៏រាប។ លោក សយ សុភាព បញ្ជាក់ថា ពេលណានគររបស់យើងបានជ័យជម្នះលោកនឹងកោរសក់ ថ្វាយព្រះអង្គ៕

To Top