កោះកុង៖ ១០ កក្កដា ២០០៤- ១០ កក្កដា ២០២៥ គឺជាថ្ងៃខួប២១ឆ្នាំ នៃការវិលវិញ តំបន់ប្រវត្តិយោធាតេជោ ភ្នំតាមីន។



ក្នុងថ្ងៃខួប២១ឆ្នាំនេះ នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះជួនិងនាំយកអំណោយសប្បុរសធម៍ ជូនកងទ័ពជួរមុខ នៅតំបន់ប្រវត្តិយោធាតេជោ ភ្នំតាមីន ក្នុងខេត្តកោះកុង។ ក្នុងនោះរួមមានទាំងថវិកាចំនួន២មុឺនដុល្លារ សម្រាប់កែលម្អផ្លូវធ្វើដំណើរផងដែរ។







ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកងទ័ពជួរមុខ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្ដមសេនីយ៍ យន្ត មីន បានរំលឹកនូវព្រឹត្តិការណ៍ ដែលទាហានថៃលបបាញ់សម្លាប់ទាហានខ្មែរ នៅតំបន់មុំបី។ ក្នុងន័យនេះ នាយឧត្ដមសេនីយ៍ យន្ត មីន បានថ្លែងថាទោះបីបច្ចុប្បន្ន ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តកោះកុង មានសភាពស្ងប់ស្ងាត់ធម្មតា យ៉ាងណាក្ដី តែមិនត្រូវភ្លេចរាល់ការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ប្រទេសជិតខាង (ថៃ) ឡើយ។





សូមរំលឹកថា បច្ចុប្បន្នតំបន់ប្រវត្តិយោធាតេជោ ភ្នំតាមីន ក៏នៅតែមានសក្ដានុពល ក្នុងការទប់ស្កាត់ នៅរាល់ការឈ្លានពានបូរណភាពទឹកដី ពីសំណាកប្រទេសជិតខាងរបស់យើង (ថៃ) ដោយភូមិសាស្រ្តភ្នំនេះមានកម្ពស់ខ្ពស់ អាចអោយយើងមើលឃើញនៅលំនៅដ្ឋាន ទីតាំងកងទ័ព ផ្លូវគមនាគមន៍ នឹងនាវាចម្បាំងផ្សេងៗ របស់ប្រទេសជិតខាង (ថៃ) ហើយស្ថិតនៅពីលើសាលាស្រុក ខ្លងយ៉ៃ ប្រមាណ២.៥០០ម៉ែត្រ ប៉ុណ្ណោះ ។





ប្រវត្តិរឿង៖ https://dap-news.com/?p=521249
