ព័ត៌មានជាតិ

ព្រឹទ្ធសភា នឹងពិនិត្យសំណើ របស់រដ្ឋសភា លើវិសោធនកម្មដកសញ្ជាតិខ្មែរ

ភ្នំពេញ ៖ ក្រោយពីសមាជិករដ្ឋសភាទាំង១២៥រូបបានលើកដៃអនុម័ត លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ ដើម្បីបើកផ្លូវសម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរ ណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍នៃ កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយគុបគិតជាមួយបរទេស នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងអនុម័ត ចំពោះសំណើរបស់រដ្ឋសភា ៕

To Top