ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើល សក្តានុពលការដាំដុះបន្លែជាលក្ខណ:គ្រួសារ និងបែបពាណិជ្ជកម្ម របស់ប្រជាកសិករជាច្រើន គ្រួសារដែលមានទីតាំង ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច និងសហការីក៏បានអញ្ជើញសួរសុខទុក្ខផ្ទាល់ដល់ប្រជាកសិករផងដែរ ពីស្ថានភាពរស់នៅក៏ដូចជាប្រាក់ចំណូលប្រចាំថ្ងៃលើការ ដាំដុះបន្លែលក់លើទីផ្សារ ដែលបានផលិតនៅក្នុងមូលដ្ឋានផ្ទាល់ និងការតភ្ជាប់ទៅកាន់ទីផ្សារក្នុងខេត្ត ព្រមទាំងតំបន់ផ្សេងៗទៀត។

ទន្ទឹមនោះ លោកបណ្ឌិតប្រតិភូ និងអភិបាលខេត្តព្រះវិហារក៏បានលើកទឹកចិត្តដល់ប្រជាកសិករ នាំគ្នាជំរុញការផលិតក្នុង ស្រុកឲ្យបានច្រើន ដើម្បីផ្តល់ចំណូលដោយផ្ទាល់ផងដែរ ស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែជំរុញការ ផលិតបន្លែក្នុង ស្រុកនិងម្ចាស់ការខ្លួនឯង ជំនួសការនាំចូលបន្លែពីប្រទេស ជិតខាងក្នុងគោលដៅ សម្រាប់ធានា ការផ្គត់ផ្គង់លើទីផ្សារ នឹងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមជនបទ៕





