ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន បានប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាននយោបាយ ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ចពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការតភ្ជាប់ បច្ចេកវិទ្យា ធនធានទឹក ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ក្នុងជំនួបទ្វេភាគី នៅក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការពេជ្រ និងពន្លឿនការ កសាង “ច្រករបៀងមច្ឆា និងអង្ករ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ដើម្បីនាំមកនូវ ផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។

ភាគៅទាំងពីរ បានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវ រដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ទៅកម្ពុជា កាលពីខែមេសាកន្លងទៅ ដែលបាននាំ មកនូវសមិទ្ធផលផ្លែផ្កាជាច្រើនដល់ទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ៕


