ព័ត៌មានជាតិ

តេជោ ផ្ដាំទៅលោក ថាក់ស៊ីន កុំភ្លេចអ្វីដែលបានប្រាប់និងសុំយោបល់សម្ដេច ក្នុងនោះមានទាំងការប្រមាថព្រះមហាក្សត្រថៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដាំទៅលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ថាភ្លេច អ្វីដែលបានប្រាប់និងសុំយោបល់សម្ដេច រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។

សម្ដេចលើកឡើងថា ប្រហែលជាពេលណាមួយ សម្ដេចត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីនិយាយពីរឿង ថាក់ សុីន ដែលសម្ដេចបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ សុីន បានផ្តាំតាម ឃ្លាំង ហួត មកថាត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃ គ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះសម្ដេចផ្តាំទៅវិញថា(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។

សម្ដេចថា បន្ថែមថា សម្រាប់សម្ដេចមិនចម្លែកទេក្នុងការដែល ថាក់ សុីន ក្បត់សម្ដេច ព្រោះសូម្បីតែជាតិសាសន៍ គេក៏គេហ៊ានក្បត់ ចុះទម្រាំសម្ដេចជាតិសាសន៍ផ្សេង ថាក់ សុីន អាចក្បត់សម្ដេចបានយ៉ាងស្រួលតែ ថាក់ សុីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។

សម្ដេចបន្តថា បងប្អូនបញ្ញាវន្តថៃមួយចំនួន លើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃ បានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕

To Top