ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ភាគីថៃ រហូតទៅឈ្លោះ ជាមួយក្រុមហ៊ុន Google ជុំវិញបញ្ហាពំ្រដែន កម្ពុជា-ថៃ

កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ភាគីថៃ ប្រើប្រាស់ផែនទីគូស ដោយឯកតោភាគី ហើយរហូតទៅឈ្លោះ ជាមួយក្រុមហ៊ុន Google ថែមទៀត ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ នៅតំបន់មុំបី ។

ការលើកឡើង របស់សម្តេចធិបតីបែបនេះ បន្ទាប់ពីផែនទី ដែលបង្ហាញក្នុងហ្គូហ្គោល បញ្ជាក់ថា ប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងដែនដី សុវណ្ណភូមិខ្មែរ ប៉ុន្តែភាគីថៃ មិនសុខចិត្តឡើយ ចំពោះការបង្ហាញថា ប្រាសាទតាមាន់ជារបស់ខ្មែរ ហើយថៃ ក៏បានទៅបញ្ចុះបញ្ចូលក្រុមហ៊ុន Google ឲ្យកែមកជារបស់ខ្លួន តែត្រូវបានក្រុមហ៊ុនបដិសេធ ទើបបណ្តាលឲ្យថៃ កើតមានកំហឹងជាខ្លាំង ។

នាឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្លោះនៅតំបន់មុំបី មានតែដោះស្រាយ នៅតុលាការអន្តរជាតិ ICJ គឺជាតួអង្គទី៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ដៃម្ខាងយើងថា អានេះនៅជំពាក់គ្នាមិនទាន់ដោះស្រាយ (តំបន់មុំបី) ចាំប្រើទ្វេភាគី តែដៃម្ខាង (ភាគីថៃ) បានចេញមកប្រកាស ជាឯកតោភាគី បើប្រាស់ផែទីឯកតោកភាគី ជាផ្លូវការ ដោយថ្នាក់ដឹកនាំ នយោបាយជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលថៃ បូកជាមួយកងទ័ព រហូតទៅឈ្លោះជាមួយក្រុមហ៊ុន ហ្គូហ្គលមួយទៀត»។

សម្ដេចធិបតី បន្ដថា នេះបញ្ជាក់ថា ភាគីម្ខាងទៀត បានប្រកាសជាផ្លូវការ ជាឯកតោកភាគីទៅហើយ ដើម្បីដោះស្រាយ បញ្ហានេះ កម្ពុជា មានតែទៅរកតួអង្គទី៣នោះ គឺតុលាការអន្ដរជាតិ ICJ ។ សម្ដេច ថា «ឈ្លោះគ្នាហើយ មានតែទៅ តុលាការទេ ទើបដាច់ស្រេហើយ សុក្រិត»។ សម្ដេច សង្ឃឹមថា នៅថ្ងៃណាមួយ កម្ពុជា-ថៃ នឹងមានការឯកភាគ្នា នៅបញ្ហាពំ្រដែន ដើម្បីបញ្ចប់កុំឱ្យមានបញ្ហា ទៅដល់កូនចៅ ជំនាញក្រោយ ។

សូមរំលឹកថា ពាក្យបណ្តឹងរបស់កម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ បានប្រគល់លិខិត ផ្លូវការ របស់កម្ពុជា ទៅលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ៕

To Top