ព័ត៌មានជាតិ

លោក ហេង សារ៉ា តំណាងឧត្តមនាវីឯក ទៀ សុខា នាំយកគ្រឿងបរិភោគ ថ្នាំពេទ្យ និងតង់មួយចំនួន ចែកជូនកងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ សមរភូមិទិសទី២ អន្លង់វែង

ភ្នំពេញ៖ លោក ហេង សារ៉ា តំណាងឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក រួមទាំងបងប្អូនជាសមាជិក សមាជិកា ចលនាយុវជនកម្ពុជាក្រុម១៥៧ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥បាននាំយកអំណោយជាគ្រឿងបរិភោគ ថ្នាំពេទ្យ និងតង់មួយចំនួន មកជូនដល់ កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ សមរភូមិទិសទី២ អន្លង់វែង ស្ថិតនៅក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អំណោយដែលចែកជូនបងប្អូនកងទ័ពរួមមានៈ

  • ងៀតត្រីប្រា ចំនួន ៥០គីឡូក្រាម
  • ត្រីឆ្អើ ចំនួន ១០០ដុំ
  • សាច់ក្រក ចំនួន ៥៥គីឡូក្រាម
  • ឆៃប៉ូវផ្អែម ចំនួន ១០០គីឡូក្រាម
  • ស្ពៃជូរ ចំនួន ១០០គីឡូក្រាម
  • តង់កៅស៊ូ ចំនួន ១០តង់
  • ទឹកសុទ្ធ ចំនួន ១០០០យួរ
  • មីជាតិ អង្ករ កាហ្វេ ថ្នាំពេទ្យមួយចំនួនទៀត៕
To Top