ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៥ បានអញ្ជើញទទួលថវិកាពីសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រក្នុងការចូលរួមចំណែកកសាងសាងសង់អាគារពហុព្យាបាលនិងសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៍ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សប្បុរសជនទាំងក្នុង និង ក្រៅប្រទេសដែលបានចូលរួមបរិចាកថវិកាដែលជាទ្រព្យធនកម្លាំងញើសឈាមផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការកសាង សាងសង់អាគារមួយក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដែលមានកម្ពស់ ៥ ជាន់ ទទឹងប្រវែង ២២ ម៉ែត្រ,បណ្តោយប្រវែង ៥៤ ម៉ែត្រ និង ចែកចេញជា ១១១ បន្ទប់ ទុកសម្រាប់សម្រាកព្យាបាល និង សង្រ្គោះបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺ និង ទីទាល់ក្រ និង ខ្វះខាត៕

