ព័ត៌មានជាតិ

ឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ចូលរួមឧបត្ថម្ភថវិកា ៤០លានរៀល ដើម្បីរៀបចំមហាសន្និ បាតវិសាមញ្ញ តំណាងសមាគម អតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស

ភ្នំពេញ ៖ ឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធាន សហព័ន្ធគុនខ្មែរអន្តរជាតិ និងទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឧបត្ថម្ភថវិកា ៤០លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន។

សមាគមអតីយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។
ផ្ទាំងពាណិជ្ជកម្ម

លោកកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្រ របស់សប្បុរសជននេពេលនេះ ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលិកម្មដ៏មហិមា ក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជន បន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជា បន្ថែមទៀត ដើម្បីរៀបចំមហាសន្និបាត វិសាមញ្ញទូទាំងប្រទេសនេះ ឱ្យបានកាន់តែមហោឡារិក។

To Top