ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំការប្រឡង ប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ផ្នែកជំនាញសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា “រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ផ្នែកជំនាញសុខាភិបាល ចំនួន ៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារ នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត”៕



