ភ្នំពេញ ៖ ណាហ្គាវើលដ៍ មានសោមនស្សរីករាយ នឹងរៀបចំ “កម្មវិធីលាតត្រដាង បទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅ ប្រកបដោយគុណភាព” ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំលើកដំបូងនៃ “កម្មវិធីលាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” កាលពីខែធ្នូ ឆ្នាំ២០២៤ កម្មវិធីលើកទី២ ក្នុងឆ្នាំនេះសូមគោរពអញ្ជើញសាធារណជន ចូលរួមដើម្បីឈ្វេងយល់ និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយក្រុមហ៊ុនយីហោ សម្លៀកបំពាក់ល្បីៗមកពីប្រទេសសិង្ហបុរី ផលិតផលផលិតពីស្បែក គ្រឿង អលង្ការ គ្រឿងលម្អបន្ថែម ស្រា ស៊ីហ្គា និងយីហោជាច្រើនទៀត ។

បង្ហាញដោយមានការសហការជា មួយក្រុមហ៊ុនផ្គត់ផ្គង់ម៉ាកល្បីៗ របស់ប្រទេសសិង្ហបុរីជាច្រើនដូចជា A Gentleman’s Tale, Faire, Hides and Thread, Sparkle Please, The Wine Aisle, Old Moon Spirits, CNES Shoemaker និង Chroma ព្រមទាំងហាងលក់ស៊ីហ្គាឈាន មុខរបស់ខ្មែរ (Bertie) “កម្មវិធីលាតត្រដាង បទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកប ដោយគុណភាព” ផ្តល់ឱកាសសម្រាប់សាធារណជន ជួបផ្ទាល់ជាមួយម្ចាស់ប៊្រែនល្បីៗ ឈ្វេងយល់ពីផលិតផល ដែលផលិតមានចំនួនកំណត់ និងយល់ដឹង ពីការផលិតដោយដៃ និងការច្នៃប្រតិដ្ឋ។ សាធារណជននឹង បានឈ្វេងយល់ តាមរយៈការផ្តល់បទបង្ហាញអំពីប៊្រែន និងការពន្យល់ណែនាំ តាមរយៈការផ្តល់ សិក្ខាសាលា ការបង្រៀន និង ការពន្យល់ណែនាំពីម្ចាស់ប៊្រែននីមួយៗ។ ចូលរួមដោយសេរី ប៉ុន្តែសូមណែនាំឱ្យ ចុះឈ្មោះជាមុន ។
ការបង្ហាញផលិតផល នៃយីហោនីមួយៗនឹងធ្វើឲ្យអ្នកចូលរួមយល់ដឹង កាន់តែច្បាស់ពីរបៀបរស់ នៅប្រកបគុណភាព នាសម័យបច្ចុប្បន្ន ដោយពួកគេនឹងបានជួបផ្ទាល់ និងឈ្វេងយល់ពីស្ថាបនិកនៃប៊្រែន អ្នករចនាម៉ូដ ជាងកាត់ដេរ ផលិតផលស្បែក គ្រឿង អលង្ការ គ្រីស្តាល់ ស្រា ស្រាស្ពីរីត និងការពន្យល់ណែនាំអំពីពណ៌ ដែលស័ក្តិសមជា មួយសម្បុរស្បែករបស់អ្នកប្រើប្រាស់។ មិនថាសាធារណជនមកចូលរួមក្នុងថ្នាក់បង្រៀន សិក្ខាសាលា ជួបជាមួយអ្នកជំនាញ អញ្ជើញមកមើល ឬទិញនោះទេ ព្រឹត្តិការណ៍នេះនឹងផ្តល់បទពិសោធន៍ផ្ទាល់ខ្លួនដ៏មានអត្ថន័យ។

សាធារណជន ក៏អាចចូលរួមថ្នាក់បង្រៀន និង សិក្ខាសាលា (masterclass and workshop) ផងដែរដែលតម្រូវ ឱ្យមានការបង់ប្រាក់ ដែលមានការពន្យល់ ណែនាំដោយអ្នកជំនាញ និងការប្រឹក្សាយោបល់ ទៅលើពណ៌ នៃសម្លៀកបំពាក់ ដែលស័ក្តិសម ជាមួយសម្បុរស្បែក របស់អ្នកប្រើប្រាស់ ការច្នៃផលិតផលស្បែកដោយដៃ និងការរចនាខ្សែដៃគ្រីស្តាល់ ដែលអ្នកចូលរួម អាចយកផលិត ផលទាំងនោះទៅគេហដ្ឋានបាន ។
សម្រាប់អ្នកដែលចូលចិត្តស្រាប្រណីត ឬស្រាស្ពីរីត នឹងទទួលបានឱកាសភ្លក្ស ដែលពួកគេចូលចិត្ត ។
“កម្មវិធីលាតត្រដាង បទពិសោធន៍ថ្មីៗ នៃរបៀបរស់ នៅប្រកបដោយគុណភាព” នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនៅសាល ប្រណីតរបស់ណាហ្គាវើលដ៍ គឺនៅជាន់ទី២២ ណាហ្គាវើលដ៍ទី២ ។ ថ្ងៃដំណើរការទីមួយ (១ សីហា ២០២៥) សម្រាប់ភ្ញៀវដែលមានសំបុត្រអញ្ជើញ រីឯថ្ងៃទីពីរ និងថ្ងៃទីបី (២-៣ សីហា ២០២៥) បើកសម្រាប់សាធារណជនទូទៅ។ ថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass and workshop) ទាំងអស់នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។ ភ្ញៀវអាចចុះឈ្មោះជាមុន ដើម្បីទទួលបានការផ្តល់ជូនពិសេស ។ ការចុះឈ្មោះបើកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈ www.nagaworld.com/ev-register ។ សូមចូលទៅកាន់ www.NagaWorld.com និងតាមដានបណ្តាញសង្គម របស់ណាហ្គាវើលដ៍ ដើម្បីទទួលបានពីបច្ចុប្បន្នភាព ស្តីអំពីប៊្រែនដែលចូលរួម កាលវិភាគ នៃសិក្ខាសាលា និងការចុះឈ្មោះ ។

ជាផ្នែកមួយ នៃការអភិវឌ្ឍកិត្តិនាម របស់ណាហ្គាវើលដ៍ ដើម្បីក្លាយជាគោលដៅសម្រាប់ការបង្ហាញ ពីរបៀបរស់នៅ ប្រកបគុណភាព ឈានមុខគេ ក្នុងប្រទេសកម្ពុជា “កម្មវិធីលាត ត្រដាងបទ ពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកប ដោយគុណភាព” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ណាហ្គាវើលដ៍ ក្នុងការផ្តល់លើសពី សេវាកម្មវិស័យបដិសណ្ឋារកិច្ច និងកម្មវិធីកម្សាន្ត លំដាប់ពិភពលោក ។ នេះតំណាងឱ្យចក្ខុវិស័យក្នុងការផ្តល់ ឱកាសសម្រាប់សាធារណជន ដែលផ្តល់តម្លៃទៅលើគុណភាព ភាពច្នៃប្រតិដ្ឋ និងការផ្សារ ភ្ជាប់ទំនាក់ទំនង បានជួប និងឈ្វេងយល់ពីប៊្រែនល្បីៗ ដោយផ្ទាល់។ ជួបគ្នានៅណាហ្គាវើលដ៍ឆាប់ៗនេះ៕
