ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា​ នឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី២) ស្តីពីការផ្គត់ផ្គង់ SF6 Gas ចំនួន 1000kg (កញ្ចប់លេខ 21) ជូនអង្គភាព អនុស្ថានីយ នៃនាយកដ្ឋាន បញ្ជូនអគ្គិសនី (ផែនការឆ្នាំ 2025)(អាទិភាពទី1)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា​ សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ SF6 Gas ចំនួន 1000kg (កញ្ចប់លេខ 21) ជូនអង្គភាពអនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ 2025) (អាទិភាពទី១) (លើកទី២) ។

អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់​ នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះ យុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី17 ខែកក្កដា ឆ្នាំ2025 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទ ទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួចត្រូវប្រគល់ ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី24 ខែកក្កដា ឆ្នាំ2025 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:10 នាទី ថ្ងៃទី24 ខែកក្កដា ឆ្នាំ2025 ។

មួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែ
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

To Top