តើអ្នកដឹងទេថា សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា មានប្រមាណ ៨៨ ភាគរយនៃកម្លាំងពលកម្មជាតិ? វាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចបរិយាបន្ន កាត់បន្ថយភាពក្រីក្រ និងបង្កើតជីវភាពរស់នៅ សមស្របសម្រាប់ជាតិ ។

អូស្ត្រាលីមានមោទនភាព ក្នុងការគាំទ្រយុទ្ធសាស្ត្រជាតិ របស់កម្ពុជាសម្រាប់វិស័យក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រផ្តល់ការណែនាំ សម្រាប់កម្លាំងពលកម្មក្រៅផ្លូវការ លើការពង្រីក និងចីរភាពអាជីវកម្ម និងការទទួលបានការការពារសង្គម ការបណ្តុះបណ្តាលជំនាញ និងសេវាកម្មហិរញ្ញវត្ថុ ។

តាមរយៈ កម្មវិធី CAPRED អូស្ត្រាលីបានបង្កើតប្រព័ន្ធគ្រប់គ្រងពេលវេលាជាក់ស្តែង ដែលអាចឱ្យក្រសួងទាំង ២៨ អាជ្ញាធរមូលដ្ឋាន និងតួអង្គក្នុងវិស័យឯកជន ធ្វើការសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ធ្វើអោយប្រសើរឡើង នូវតម្លាភាព គណនេយ្យភាព និងកិច្ចសហប្រតិបត្តិការគ្នានៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។

សូមអានសេចក្តីប្រកាសព័ត៌មានរួម ដើម្បីស្វែងយល់បន្ថែម៖
https://cambodia.embassy.gov.au/files/PENH/20250716-Australian-Embassy-joint-media-release-ME-Framework-Informal-Economy-KH.pdf

