ព័ត៌មានជាតិ

ផ្លាកសញ្ញាចរាចរណ៍ មួយចំនួន ត្រូវបានដាក់បន្ថែមលើមហាវិថី«ស៊ី ជីនពីង»

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជួន បានឱ្យដឹងថា ផ្លាកសញ្ញាមួយចំនួន ត្រូវបានដាក់បន្ថែមលើមហាវិថី«ស៊ី ជីនពីង» (ក្រវាត់ក្រុងទី៣) ក្នុងនោះមានផ្លាកសញ្ញាព្រមានគ្រោះថ្នាក់ និងរអិលពេលមានភ្លៀងធ្លាក់ ជាដើម។

លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរប្រកបដោយសុវត្ថិភាព ដោយត្រូវបើកបរក្នុងល្បឿនមួយ ដែលអាចគ្រប់គ្រងបាន(កំណត់ដោយផ្លាកសញ្ញាកំណត់ល្បឿន) និងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពេលចុះត្រួតពិនិត្យការដាក់ស្លាកសញ្ញានេះ ក៏មានការចូលរួមពីលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការនិងជញ្ជួនខេត្តកណ្ដាល ផងដែរ៕

To Top