បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំង នៃព្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារលើទីស្នាក់ការយោធាស៊ីរី និងទីតាំងក្បែរវិមានប្រធានាធិបតីក្នុងក្រុងដាម៉ាស កាលពីថ្ងៃពុធម្សិលមិញនេះ ។
ការវាយប្រហារដែលផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ទូរទស្សន៍ ISNA របស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុងយេរូសាឡឹម ខាងលិចបានចេញការព្រមានអំពី ការវាយប្រហារដ៏ឈឺចាប់ ក្នុងការឆ្លើយតបទៅនឹងប្រតិបត្តិការយោធា ស៊ីរីដែលផ្តោតលើជនជាតិ ភាគតិច Druze ។
ការប៉ះទង្គិចគ្នាដោយហិង្សា បានកើតឡើងជាច្រើនថ្ងៃក្នុងទីក្រុង Sweida ដែលមានការចូលរួមពីកម្លាំងសន្តិសុខស៊ីរីដែលគាំទ្រដោយក្រុម Bedouin និងក្រុមសកម្មប្រយុទ្ធ Druze។
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រទេសក្រោយមក យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារ តាមអាកាសលើប្រទេសស៊ីរីភាគខាងត្បូង។ ការវាយប្រហារកាលពីថ្ងៃពុធក៏ បានវាយប្រហារទីក្រុង Druze នៃ តំបន់Sweidaដែលជាកន្លែង បទឈប់បាញ់មួយផងដែរ។
គួរឲ្យដឹងដែរថាប្រភពសន្តិសុខ នៅខាងក្នុងក្រសួងការពារជាតិស៊ីរីបានប្រាប់រ៉យទ័រថា យ៉ាងហោចណាស់មានការ វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើកចំនួនពីរបានវាយប្រហារអគារ ដោយបង្ខំឱ្យមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិត្រូវរត់គេចទៅជំរកបន្ទប់ក្រោមដី។
ដោយឡែកយោងតាមទូរទស្សន៍ Elekhbariya ដែលគ្រប់គ្រងដោយរដ្ឋ ជនស៊ីវិលពីរនាក់បានរងរបួសក្នុងការវាយប្រហារនេះ បើទោះបីជាអាជ្ញាធរស៊ីរីមិនបានបញ្ជាក់ពីជនរងគ្រោះណាម្នាក់ក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
