ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជំរុញឱ្យមាននូវអនុស្សរណៈ នៃការយោគយល់គ្នា រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាសាធារណកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភា ប្រទេសទំាងពីរកាន់តែសកម្ម ស៊ីជម្រៅ ទំាងកម្រិតទ្វេភាគី និងពហុភាគី ដោយយកផលប្រយោជន៍ ពលរដ្ឋជាស្នូល ។

សម្តេចប្រ ធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូន លោក ផាក ជុងវូក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
សម្តេច បានគូសបញ្ជាក់ថា ទំនាក់ទំនងរដ្ឋសភា ដែលជាស្ថាប័នតំណាង ឱ្យពលរដ្ឋមានសារៈសំខាន់ណាស់ នៅក្នុងបរិបទដែលសកលលោក កំពុងស្ថិតក្នុងស្ថានភាព មានហានិភ័យខ្ពស់ មានការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យានោះ។ ការងារការទូតសភា លើកកម្ពស់ការកិច្ចសន្ទនា គោលការណ៍ពហុនិយម នឹងចូលរួមចំណែក ដល់ការកាត់បន្ថយការប្រឈម របស់ប្រជាពលរដ្ឋ។

លោក ឯកអគ្គរដ្ឋទូត បានយល់ស្រប ចំពោះប្រសាសន៍លើកឡើងរបស់ សម្តេច ប្រធានរដ្ឋសភា នៅក្នុងការជំរុញឱ្យមាននូវអនុស្សរណៈ នៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរ ។ លោក បានគូសបញ្ជាក់ថាកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរដំណើរ ទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ៕
