ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីផ្សព្វផ្សាយ នូវបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)នៅសាលប្រជុំជាន់ទី២ នៃរដ្ឋបាលខេត្តពោធិ៍សាត់។

នៅក្នុងកិច្ចប្រជុំនោះ លោកខូយ រីដា អភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ក៍បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានក្រុង/ស្រុក សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តន៍យុទ្ធនាការបោសសំអាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវប្រឹងប្រែងអោយអស់ពីលទ្ធភាព សមត្ថភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់ និងបង្ក្រាបអោយខាងតែបានមិនអោយកើតមាននូវទីតាំងប្រើប្រាស់ដើម្បីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ជាដាច់ខាត៕

