ភ្នំពេញ ៖ កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅ ប្រកបដោយគុណភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ណាហ្គាវើលដ៍ មានសេចក្តីរីករាយបង្ហាញ ដល់សាធារណជននូវស្ថាបនិក និងអ្នកច្នៃម៉ូដយីហោ សម្លៀកបំពាក់ និងស្បែកជើងល្បីៗ នៅពីក្រោយព្រឹត្តិការណ៍នេះ បន្ទាប់ពីទទួលបានជោគជ័យ នៃការរៀបចំកម្មវិធីនេះ លើកដំបូងកាលពីឆ្នាំមុន ព្រឹត្តិការណ៍នៅឆ្នាំនេះ មានការចូលរួមពីយីហោកំពូលៗ របស់ប្រទេសសិង្ហបុរីជាច្រើនរួម បញ្ចូលទាំងយីហោសម្លៀកបំពាក់ និងស្បែកជើង ដែលច្នៃដោយដៃផងដែរ។

យីហោមួយ ក្នុងចំណោមយីហោជាច្រើន ដែលចូលរួមនៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកប ដោយគុណភាព” គឺ A Gentleman’s Tale ជាក្រុមហ៊ុនត្រួសត្រាយផ្លូវឈានមុខគេ ដែលផ្តល់សេវាកម្មកាត់ដេរ និងស្គែនវាស់ដងខ្លួន ដោយបច្ចេកវិទ្យាស៊្រីឌី (3D) ចល័តនាឆ្នាំ២០១៧ ។ ត្រូវបានស្គាល់ ចំពោះស្នាដៃច្នៃសម្លៀកបំពាក់បុរស នាសម័យបច្ចុប្បន្ន យីហោនេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៥ ដោយស្ថាបនិក Kenneth Chia និង Lyn Chan ផ្តល់សេវាកម្មកាត់ដេរដល់គេហដ្ឋាន និងការិយាល័យរបស់អតិថិជន។ សហស្ថាបនិក Kenneth Chia ហៅគំនិតនេះថាជា “ទូសម្លៀកបំពាក់ពិសេស” ។
សម្រាប់កម្មវិធី “លាតត្រដាង បទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព” សាធារណជន នឹងមានឱកាស ជួបជាមួយក្រុម ការងារស្ថាបនិករបស់ A Gentleman’s Tale អ្នកសារព័ត៌មាន និងក្រុមអ្នកធ្វើមាតិកាល្បីៗដូចជា Le Petit Journal, The Monopolitan, MediaCorp និង Yahoo Finance ។

Kenneth Chia បានឲ្យដឹងថា “យើងមានក្តីរំភើបដែលបានយកគំនិតកាត់ដេរនេះមកកាន់រាជធានីភ្នំពេញ។ ការកាត់ដេរ គឺមិនត្រឹមតែតម្រូវតាមការចង់បានរបស់អតិថិជននោះទេប៉ុន្តែសម្លៀកបំពាក់នីមួយៗមានបង្កប់នូវរឿងរ៉ាវ និងចរិតលក្ខណៈអ្វីមួយ ។ ព្រឹត្តិការណ៍នេះអនុញ្ញាតឲ្យពួកយើងចែករំលែកពីទស្សនៈ និងការច្នៃប្រតិដ្ឋ តាមរយៈការពន្យល់ដោយផ្ទាល់ ដល់អ្នកចូលរួម” ។
នេះគឺជាការបង្ហាញខ្លួនលើកទីពីរ នៃយីហោនេះក្នុងប្រទេសកម្ពុជា ដែលបានផ្តល់សេវាកម្មដ៏ជោគជ័យ របស់ពួកគេ កាលពីឆ្នាំ២០២៤ ។ ការបង្ហាញខ្លួនលើកនេះ នឹងផ្តល់ការពន្យល់ណែនាំដល់ សាធារណជនកាន់ តែច្រើនអំពីម៉ូដដែល ស័ក្តិសមសម្រាប់ សុភាពបុរសគ្រប់រូប ។
ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៤ ក្រុមហ៊ុនផលិតស្បែកជើង របស់ប្រទេសសិង្ហបុរី CNES Shoemaker គឺជាក្រុមហ៊ុនផលិតស្បែកជើង ដែលមានលាយម៉ូដបែបប្រពៃណី ជាមួយម៉ូដបែប សម័យទំនើប។ រាប់ចាប់ពីការផលិត ស្បែកជើង គុណភាពខ្ពស់ ដោយដៃរហូតដល់គ្រឿង លម្អបន្ថែមដែលធ្វើពីស្បែក ភ្ញៀវអាចកម្ម៉ង់ម៉ូដគ្រប់ បែបយ៉ាង ដែលពួកគេស្រមៃចង់បាន ។ ក្រុមហ៊ុន CNES Shoemaker មានការទទួលជា លក្ខណៈអន្តរជាតិ ដែលមានការផ្តោត ទៅលើគុណភាព ដែលបានទាក់ទាញ អតិថិជនមកពីទ្វីបអាស៊ី និងប្រទេសជាច្រើនទៀត។
កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព” នៅណាហ្គាវើលដ៍ CNES Shoemaker នឹងបង្ហាញពីសិល្បៈនៃការច្នៃស្បែកជើង តាំងបង្ហាញស្បែកជើង ដែលអនុញ្ញាតឲ្យអ្នកចូល រួមអាចជួបផ្ទាល់ជា មួយអ្នកច្នៃម៉ូដស្បែកជើង និងឈ្វេងយល់ ពីបច្ចេកទេសដែលត្រូវបាន អភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។
ស្ថាបនិក Le Huy Tian បានឱ្យដឹងថា “ចេញពីបេះដូង នៃទីក្រុងសាយហ្គន ផលិតបែបប្រពៃណី ទទួលស្គាល់ជុំវិញ សកលលោក យើងនឹងផ្តល់ការពន្យល់ណែនាំ ដល់អ្នកចូលរួមទាំងអស់ក្នុងពេលឆាប់ៗនេះ”។ អ្នកចូលរួមអាចដើរមើល និងទិញផលិតផលពិសេសទាំងនេះ ទទួលបានដំបូន្មាននៃរបៀបស្លៀកពាក់ និងឈ្វេងយល់ពីការវិវត្តន៍នៃម៉ូដ និងគោលបំណងនៃម៉ូដនីមួយៗ ។
ស្របពេលជាមួយការអភិវឌ្ឍរបស់ណាហ្គាវើលដ៍ ដើម្បីក្លាយជាគោលដៅកំពូល នៃរបៀបរស់នៅក្នុងប្រទេសកម្ពុជា កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព” ផ្តល់ជូនលើសពីបទពិសោធន៍ នៃការទិញផលិតផល ពោលគឺ វាជាវេទិកាសម្រាប់ សាធារណជនអាចសន្ទនា ផ្លាស់ប្តូរវប្បធម៌ និងឈ្វេងយល់ ពីរបៀបស្លៀកពាក់ ជាដើម ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ជាន់ទី២២ ។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់។ សម្រាប់អ្នកដែលចង់ចូលរួមថ្នាក់បង្រៀន (masterclass) និងសិក្ខាសាលា (workshop) គឺតម្រូវឲ្យបង់ប្រាក់។ សម្រាប់បច្ចុប្បន្នភាព និងការចុះឈ្មោះ សូមចូលទៅកាន់ www.nagaworld.com/eu-register ឬតាមដានបណ្តាញសង្គមផ្លូវការរបស់ណាហ្គាវើលដ៍៕
