តាកែវ៖ លោក ពុំ សុីថា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងមន្រ្តី នាំយកកូនត្រី ចំនួន១១មុឺនក្បាល មកលែងក្នុងតំបន់ អភិវឌ្ឍន៍ព្រៃស្នួល ស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

កូនត្រីទាំង១១មុឺនក្បាល រួមមានដូចជាត្រីក្រាញ់ ត្រីឆ្ពិន ត្រីព្រលូង ត្រីប្រានិងត្រីពោជាដើម។

ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួលភាគច្រើន លើសលប់ លោក សយ សុភាព បានថ្លែងអំណរគុណ លោក ពុំ សុីថា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្រ្តីផលផលរបស់លោកគ្រប់ លំដាប់ថ្នាក់ដែលបានផ្តល់កូនត្រី១១មុឺនក្បាល មកលែងជាលើកទី៣ ក្នុងតំបន់នេះ។

ជាមួយគ្នានេះលោក សយ សុភាព ក៏បានអរគុណដល់អាជ្ញាធរស្រុកសំរោង ខេត្តតាកែវ និងក្រុមប្រឹក្សាឃុំរវៀង ដែលតែងតែផ្តល់ការគាំទ្រការអភិវឌ្ឍន៍ផ្ទាល់ ដល់ភូមិព្រៃស្នួល។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលអគ្គនាករដ្ឋបាលជលផល បាននាំយកកូនត្រីមកលែងនៅ តំបន់អភិវឌ្ឍន៍ព្រៃស្នួលព្រៃស្នួល៕









