កណ្ដាល៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពផ្លូវ៧០បេ និង ៣៨០អា១ ដែលរងការខូចខាតដោយសារ ក្រុមឡានដឹកជញ្ជូន ដី ខ្សាច់ ថ្ម ដើម្បីអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ដោយមានការចូលរួមប្រជុំពីរដ្ឋបាលក្រុងអរិយក្សត្រ រដ្ឋបាលសង្កាត់ និងតំណាងក្រុមហ៊ុន ឃុន សៀ ដើម្បីស្វែងរកដំណោះស្រាយ៕



