ព័ត៌មានជាតិ

ព្រះសង្ឃថៃ៤អង្គ ត្រូវប៉ូលីសធ្វើតេស្តរកឃើញសារធាតុញៀនប្រភេទ មេតំហ្វេតាមីន

បរទេស៖ ព្រះសង្ឃបួនអង្គនៅខេត្តស៊ីសាកេតប្រទេសថៃ ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមាន សារធាតុមេតំហ្វេតាមីន។ ក្រុមនេះបានសារភាពថាបានលេបថ្នាំញៀននេះដោយអះអាងថា គឺដើម្បីបំបាត់ការឈឺចុកចាប់ក្នុងខ្លួន និងដើម្បីចាប់ផ្តើមប្រារព្ធពិធីបុណ្យវិសាខបូជា។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា នៅពេលដែលសមត្ថកិច្ចនៅសង្កាត់ Nam Kliang បានចុះធ្វើការបង្ក្រាបគ្រឿងញៀន ដើម្បីឆ្លើយតបនឹងការណែនាំពីប្រជាពលរដ្ឋដែលពាក់ព័ន្ធ ។ របាយការណ៍អនាមិកបានចោទថា វត្តជាច្រើននៅក្នុងតំបន់នេះបានក្លាយជាមជ្ឈមណ្ឌលនៃសកម្មភាពគួរឱ្យសង្ស័យ ដោយឃើញយុវជនចូល និងចាកចេញពីបរិវេណជាញឹកញាប់។

ការធ្វើតេស្ដទឹកនោមដំបូងធ្វើឡើងនៅវត្តចំនួន២ ដោយព្រះសង្ឃ៤អង្គមានលទ្ធផលវិជ្ជមានសារធាតុញៀន។ ក្រោយមកសង្ឃទាំងនោះបានសារភាពថាបានប្រើប្រាស់ថ្នាំមេតំហ្វេតាមីន។

ព្រះសង្ឃមួយអង្គដែលមានព្រះជន្ម ៦០វស្សា បានប្រាប់អាជ្ញាធរថា មានការឈឺចាប់រ៉ាំរ៉ៃដែលការព្យាបាលធម្មតាមិនអាចព្យាបាលបានទេ។ គាត់បាននិយាយថា គាត់បានសម្រេចចិត្តសាកល្បងថ្នាំមេតំហ្វេតាមីន លេបពីរគ្រាប់ ទាំងបំបាត់ការឈឺចាប់ និងដើម្បីចាប់ផ្តើមពិធីបុណ្យពិសាខបូជា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top