ព័ត៌មានជាតិ

សម្តេចធិបតី ថ្លែងអំណរគុណមហាគ្រួសារខ្មែរ ដែលជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេង ដល់វីរកងទ័ពជួរមុខកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។

ការថ្លែងអំណរគុណរបស់សម្តេចធិបតី​ ខាងលៀនេះ​ ធ្វេីឡេីងបន្ទាប់ប្រជាពលដ្ឋយ៉ាងច្រេីនកុះករ​ បាបជួបជុំគ្នាក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក​​ នារាត្រីថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី បានបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ ១) យន្តការបច្ចេកទេសទ្វេភាគី ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២) យន្តការច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីេនះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពាន ដោយគគ្លើនលើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។

ជាចុងក្រោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមជូនពរដល់កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជា ទាំងខ្សែត្រៀម និងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួន នូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់៕

To Top