ព័ត៌មានជាតិ

ប្រជាជនកម្ពុជា​ រាប់លាននាក់ គាំទ្រនិងអបអរសាទរ សម័យតេជោ-ធិបតី

ភ្នំពេញ៖​ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡីសុភាព​​ ប្រធានសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា​ បានថ្លែងថា ក្នុងនាមជាតំណាងយុវជនសេដ្ឋកិច្ច ទាំងក្រៅប្រពន្ធនិងក្នុងប្រព័ន្ធ និងអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀត សូមប្រកាសគាំទ្រជារៀងរហូតអស់មួយជីវីត និងអបអរសាទរ សម័យតេជោ-ធិបតី ដែលសម្តេចទាំងទ្វេ បានធ្វើឱ្យកម្ពុជាកាន់តែមានអនុភាពលើឆាកអន្តរជាតិ ។

ការថ្លែងរបស់ប្រធានសមាគម សហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រគល់និងទទួលសៀវភៅពីរក្បាល នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារសៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» នាស្នាក់ការកណ្តាលសមាគមខណ្ឌជ្រោយចង្វារ ។

ក្នុងឱកាសនេះ​លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាការបោះពុម្ភផ្សាយ នូវសៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល» និង«អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី (ភាគ១)»នេះ គឺជាការចងក្រងឡើង​ បង្ហាញពីប្រវត្តិសាស្ត្រ និងទិដ្ឋភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងសៀវភៅចំនួន២ក្បាល ដែលបានប្រគល់ជូននាឱកាសនេះ គឺជាអំណោយអនុស្សាវរីយ៍ ជូនថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ។

ក្នុងនោះលោកបណ្ឌិត ពៅ សុខ បានគូសបញ្ជាក់បន្ថែមថា សៀវភៅដែលក្រុមការងាររបស់លោក បានចងក្រងមកនេះ បានដកស្រង់ព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសចំណុចខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរការនៃសន្ធិសញ្ញាទីក្រុងបារីស២៣តុលា រហូទដល់បច្ចុប្បន្ន ។

បន្ថែមលើនេះ លោកបណ្ឌិត ពៅ សុខ បានបញ្ជាក់ថា ការរម្លឹកឡើងវិញក្នុងសៀវភៅទាំងពីរខាងលើនេះ ជាផ្នែកមួយចង់រក្សាទុក នូវអត្ថន័យដើមនៃប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងដំណាក់កាលចរចាសន្តិភាព និងមួយផ្នែកទៀតចង់ឱ្យកូនខ្មែរជំនាន់ក្រោយគ្រប់រូបបានជ្រាប បានដឹងនូវដំណើរដើមទង់នៃរឿងរ៉ាវទាំងឡាយ ដែលបានកើតមានក្នុងសម័យសង្គ្រាម។

ជាមួយគ្នានេះ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡីសុភាព​​ ប្រធានសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា ក្នុងនាមជាតំណាងយុវជនសេដ្ឋកិច្ច ទាំងក្រៅប្រពន្ធនិងក្នុងប្រព័ន្ធ និងអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀត សូមប្រកាសគាំទ្រជារៀងរហូតអស់មួយជីវីត នូវវីរៈភាពលើការដឹកនាំ​របស់សម្តេចតេជោ-ធិបតី​ និងអបអរសាទរ សម័យតេជោ-ធិបតី ដែលសម្តេចទាំងទ្វេបានធ្វើឱ្យកម្ពុជា កាន់តែមានអនុភាពលើឆាកអន្តរជាតិ ។

បន្ថែមលើនេះ លោក ឡី សុភាព ចាត់ទុកថា សៀវភៅ អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ដែលសំដៅដល់សម្តេចតេជោ ហ៊ុន សែន និងកូនប្រុសច្បងដ៏មានឥទ្ធិពល ដែលសំដៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាតតាំងបង្ហាញយ៉ាងច្បាស់ពីភាពឈ្លាសវៃ និងប៉ិនប្រសព របស់ថ្នាក់ដឹកនាំកំពូលកម្ពុជា នាសម័យនេះ ដល់កូនចៅជំនាន់ក្រោយកាន់តែយល់ច្បាស់ និងចងចាំ។

ក្នុងនោះលោក ឡី សុភាព ​បានគោរពអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែលះបង់គ្រប់បែបយ៉ាង សម្រាប់ជាតិនិងប្រជាជន ជាពិសេសបានផ្តល់ នូវវត្ថុអនុស្សាវរីយ៍ដ៏អស្ចារ្យសៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិល» និង«អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី(ភាគ១)» ដែលបង្ហាញពីទឹកចិត្ត និងមនោសច្ចេតនា រវាងថ្នាក់ដឹកនាំ ជាមួយនឹងប្រជាជន តាមរយៈលោក ពៅ សុខ ដែលបានកត់ត្រាយ៉ាងប្រយ័ត្នប្រយែងបំផុត សបញ្ជាក់ថា យើងពិតជាមានមោទនភាព ដែលមានអ្នកប្រាជ្ញកើតលើទឹកដីរបស់យើង។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡីសុភាព និងលោកបណ្ឌិត ពៅ សុខ ក៏បានដឹកនាំការច្រៀងចម្រៀងជាតិ (បទនគររាជ) ដែលជាការបង្ហាញពីមោទនភាពជាតិខ្មែរ ដើម្បីដាស់តឿនកូនខ្មែរ ឱ្យចេះស្រឡាញ់ជាតិ ទឹកដីសុវណ្ណភូមិ ជាទីស្នេហាផងដែរ៕

To Top