ព័ត៌មានជាតិ

កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី៦ ឈ្មោះ វីពផា តែមិនខ្លាំងនោះទេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី៦ឈ្មោះ វីពផា(Wipha)T2506 ក្នុងឆ្នាំ២០២៥ ដែលកំពុងមានឥទ្ធិពល លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជានោះ គឺពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ។

ប៉ុន្តែស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម៕

To Top