ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់អោយដេញថ្លៃ ការងារចាក់បេតុងដែកផ្លូវ, ចាក់បេតុងដែកទីធ្លា , ធ្វើស្លាកសញ្ញាឡូហ្គោ និងក្រាលការ៉ូឡាចិញ្ចើមផ្លូវនៅសាខាកំពង់ត្រាច, សាងសង់ របងមានជន្ទល់បង់បាញ់ នៅទីតាំងដីសម្រាប់ដាក់បង្គោលភ្លើង ជូន អគ្គិសនីកំពត

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការងារ ចាក់បេតុងដែកផ្លូវ កម្រាស់ 0.15m ទំហំ 970m², ចាក់បេតុងដែកទីធ្លាកម្រាស់ 0.1m ទំហំ 200m², ធ្វើស្លាកសញ្ញាឡូហ្គោ និងក្រាលការ៉ូឡាចិញ្ចើមផ្លូវ នៅសាខាកំពង់ត្រាច, សាងសង់របងមានជន្ទល់បង់បាញ់ប្រវែង 290m នៅ ទីតាំងដីសម្រាប់ដាក់បង្គោលភ្លើង ជូន អគ្គិសនីកំពត ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាព លទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website: www.edc.com.kh) ។

ឯកសារដេញថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៤:០០ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៥ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃ បានតែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top