ភ្នំពេញ ៖ អគ្គិសនីកម្ពុជា មានកិត្តិយស សូមទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នក ឧកញ៉ា លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា៖ ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីឦសាន ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។
ចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គិសនីកម្ពុជា នឹងធ្វើ ការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់តាមខ្សែបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល នេះ ដើម្បីឈានទៅផ្គត់ផ្គង់អគ្គិសនីជូនប្រជា ពលរដ្ឋ ដែលរស់នៅតាមខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើង ដោយសារការបញ្ជូនចរន្តអគ្គិសនីតាមបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ខាងលើ អគ្គិសនីកម្ពុជា សូមជម្រាបជូនដំណឹង ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លង ខ្សែបណ្តាញបញ្ជូន ក្នុងទឹកដីនៃខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ មេត្តាជ្រាបជាព័ត៌មាន ដោយហាមឡើង បង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ ខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះរត់ឆ្លងកាត់ភូមិ ឃុំ/សង្កាត់ ស្រុភ មួយចំនួន នៃខេត្តទាំងបី ខាងលើមានដូចខាងក្រោម ៖

