ព័ត៌មានជាតិ

បក្សកុម្មុយនិស្តវៀតណាម ដកតំណែងទាំងអស់ ក្នុងជួរបក្សពីអតីត ប្រធានាធិបតីពីររូប និងបណ្តេញមន្រ្តី ជាន់ខ្ពស់១រូប ចេញពីបក្ស

បរទេស៖ ក្រោមអធិបតីភាព របស់អគ្គលេខាបក្សលោក Tô Lâm កិច្ចប្រជុំពេញអង្គលើកទី ១២ នៃគណៈកម្មាធិការមជ្ឈិមទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម បានបញ្ចប់រយៈពេលពីរថ្ងៃ ធ្វើការកាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លទ្ធផលសំខាន់មួយ នៃកិច្ចប្រជុំគឺការ សម្រេចចិត្តរបស់គណៈកម្មាធិការ កណ្តាល ក្នុងការដាក់វិធានការ វិន័យលើអតីតមន្ត្រី ជាន់ខ្ពស់មួយចំនួន ជាពិសេស គឺបានសម្រេចដកតំណែង ក្នុងជួរបក្សទាំងអស់ ដែលគ្រប់គ្រងដោយរួមមាន។

លោក Nguyễn Xuân Phúc អតីតសមាជិកការិយាល័យ នយោបាយ និងជាអតីតប្រធានរដ្ឋ (ខែមេសា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៣); លោក Võ Văn Thưởng អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋ (ខែមីនា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤); លោក Vương Đình Huệ អតីតសមាជិក ការិយាល័យនយោបាយ និងជាអតីតប្រធានរដ្ឋសភា (ខែមីនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤); លោក Lê Minh Khai អតីតលេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតឧបនាយករដ្ឋមន្ត្រី (ខែមេសា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៤)។

លើសពីនេះ គណៈកម្មាធិការមជ្ឈិមបក្ស បានយល់ព្រមបណ្តេញលោកស្រី Nguyễn Thi Kim Tiến អតីតសមាជិក គណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ចេញពីបក្សកុម្មុយនិស្តវៀតណាម ជុំវិញការរំលោភបំពានដែលបានប្រព្រឹត្ត ក្នុងអំឡុងពេលកាន់តំណែង ។
ប្រែសម្រួលៈ ណៃ តុលា

To Top