ភ្នំពេញ – កម្មវិធីពិព័រណ៍ ឱកាស ឆ្នាំ២០២៥ បានវិលត្រឡប់មកវិញជាលើកទី២ បាននាំយកមកនូវបទពិសោធន៍ដ៏អស្ចារ្យរយៈពេល ៣ថ្ងៃ ដែលមានការរួមបញ្ចូល ទាំងវិស័យអប់រំ ការងារ សហគ្រិនភាព នវានុវត្ត ច្នៃប្រឌិត និងការពង្រឹងសមត្ថភាពយុវជន។ ពិព័រណ៍នេះនឹងធ្វើឡើងពីថ្ងៃ ២៥ ដល់ថ្ងៃ ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ Connexion កោះពេជ្រ ដែលបើកឱ្យចូលរួមដោយសេរី ដែលផ្តល់ នូវចំណេះដឹងទៅលើ ៤ ប្រធានបទសំខាន់ៗ ដូចជា ធុរកិច្ចនិងសហគ្រិនភាព , ភាពជាអ្នកដឹកនាំ និងអាជីពការងារ , បច្ចេកវិទ្យា និងឌីជីថល និងចុងក្រោយគឺ ភាពច្នៃប្រឌិត និងជីវិត ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន OMOHUB និង First Solutions ដែលត្រូវបានគាំទ្រដោយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិព័រណ៍ ឱកាស គឺជាពិព័រណ៍ដ៏ធំដំបូងគេនៅកម្ពុជា ដែលនាំយកនូវវាគ្មិន អ្នកជំនាញ គ្រូវបង្វឹក អ្នកបង្កើតមាតិកា ជាង ១០០ នាក់មកពីបណ្តាញផ្សេងៗគ្នា រាប់តាំងពីថ្នាក់រាជរដ្ឋាភិបាល ស្ថាបនិកអាជីវកម្ម អ្នកអប់រំ និងអ្នកជំនាញបច្ចេកវិទ្យា នវានុវត្តឌីជីថលផងដែរ។

🎤 កម្មវិធីសំខាន់ៗ
ថ្ងៃទី១ អនាគតនៃការងារ និងការអប់រំនៅកម្ពុជា
🔹សុន្ទរកថាបើកដោយ លោក នី វិចិត្រ ពីក្រសួងយុត្តិធម៌
🔹កិច្ចពិភាក្សា៖ ពីថ្នាក់រៀនទៅកន្លែងធ្វើការ៖ ការងារមិនរង់ចាំបរិញ្ញាប័ត្រទេ ពី លោក វ៉េង សេរីវុឌ្ឍ, សែ សម្ផស្ស និង សេង រ័ត្នសេដ្ឋាមុនី
🔹ការប្រកួតជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ
🔹កិច្ចពិភាក្សា៖ អាជីពនាពេលអនាគត ពីឯកឧត្តម យឹម ប្រសិទ្ធីឬទ្ធិ , លោកយ៉ន សុភារិទ្ធ និង អ្នកនាង ឡាយ ស៊ីវហួង
🔹វគ្គបណ្តុះបណ្តាលទៅលើ៖
ភាពជាអ្នកដឹកនាំដ៏រឹងមាំ ( លោក វ៉េង សេរីវុឌ្ឍ)
ថាមពលនៃទិន្នន័យ ( ដូ សុភា )
ការផ្លាស់ប្តូរឌីជីថល៖ ពាណិជ្ជកម្ម និងទីផ្សារឌីជីថល ( យ៉ន សុភារិទ្ធ )
ការងារជាក្រុមក្នុងក្តីស្រមៃ (Alywin Ol)
អាហារូបករណ៍ និងការផ្លាស់ប្តូរក្រៅប្រទេស ភាព សុភ័ក្រ និងលោកស្រ៊ុន ហុកវៃ

ថ្ងៃទី ២ – សេដ្ឋកិច្ចក្នុងសម័យឌីជីថល ការកសាង Brand និងការកសាងអាជីវកម្ម
🔹កិច្ចពិភាក្សា៖ ល្បីពេលខ្លី ឬ តម្លៃប្រពៃ៖ អ្នកបង្កើតមាតិកាគួរផ្តោតលើមួយណា? ពីលោកវេជ្ជបណ្ឌិត សែម រតនា លោកឡាយ ប៊ុនឡេង និង លោកMegamind
🔹 របៀបដែលអាជីវកម្មដំណើរការ ដោយលោក សាន ឬទ្ធី
🔹កិច្ចពិភាក្សា៖ ការកសាងអាជីពនៅក្នុងវិថីរចនាអត្តសញ្ញាណម៉ា ដោយលោកប៊ូជុំ សម្បត្តិ បុត្រ
🔹 ការបង្កើតឆានេល YouTube ដោយស៊ិន ទិសាវលី
🔹 ការរាំដើម្បីទំនុកចិត្ត ដោយ Trixie
🔹កិច្ចពិភាក្សា៖កសាងធុរកិច្ចក្នុងសម័យឌីជីថល ជាមួយលោក សុខ សុភមង្គល លោក ឡី កំថូង លោកស្រី ហ៊ាង អូមួយ
🔹វគ្គបណ្តុះបណ្តាល៖ បុគ្គលិកលក្ខណៈស្របច្បាប់របស់ក្រុមហ៊ុន , ត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ការងារ , ការថត និងកាត់តវីដេអូ , ស្ថាបត្យកម្ម

ថ្ងៃទី៣ – មេរៀនបរាជ័យ និងភាពរឹងមាំសុខភាពផ្លូវចិត្ត
🔹កិច្ចពិភាក្សា៖ មេរៀនបរាជ័យពិតៗពីស្ថាបនិក ពីស្ថាបនិកដូចជា លោក កែវ ឡង់ឌី លោក សាំង តារារស្មី និត លោក ប៊ុនតុងយី និង ហ៊ូ ហេមមុនីន្ទ
🔹បរាជ័យគ្រុបទិស៖ ពីក្មេងឃ្វាលគោរហូតដល់អគ្គនាយក ពីលោកភូរ៉ា
🔹កម្លាំងផ្លូវចិត្ត៖ ផ្នត់គំនិតសហគ្រិន ពីលោកប៊ុនតុងយី
🔹វគ្គបណ្តុះបណ្តាលទៅលើ៖ ការរចនា UX/UI , ការពង្រឹងជំនាញនិយាយ , វិធីសម្គាល់ និងបញ្ឈប់ភាពតានតឹងរ៉ាំរ៉ៃ , ការបង្កើតគម្រោងកូដ Open Source ដ៏ជោគជ័យ
🔹ការសម្តែង និងកម្មវិធីបិទ

💡 ហេតុអ្វីអ្នកគួរតែចូលរួម ?
ផ្សារភ្ជាប់ជាមួយអ្នកជំនាញ អ្នកដឹកនាំ និងវាគ្មិនជាច្រើនរូប
ទទួលបានចំណេះ ជំនាញ និងបទពិសោធន៍ថ្មីៗ
ស្វែងរកការងារ និងឱកាសថ្មីៗបន្ថែម
បង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ អ្នកបង្កើតមាតិកាជាច្រើនរូប
រីករាយជាមួយការសម្តែង និងសកម្មភាពកម្សាន្តជាច្រើន
មិនថាអ្នកជាសិស្សានុសិស្ស បុគ្គលិកធ្វើការ សហគ្រិន អ្នកសិល្បៈ អ្នកអប់រំ ពិព័រណ៍ឱកាសគឺពិតជាសាកសមសម្រាប់អ្នកទាំងអស់គ្នាក្នុងការមកស្វែងយល់ពីខ្លួនឯង និងមកស្វែងរកឱកាសសម្រាប់អនាគតខ្លួនឯង។
📍ទីតាំង: Connexion កោះពេជ្រ
🗓️ កាលបរិច្ឆេទ: ថ្ងៃទី ២៥ ២៦ ២៧ ខែកក្កដា ឆ្នាំ២០២៥
💵ការចូលរួមដោយសេរី
🌐ស្វែងយល់បន្ថែមពី ឱកាស https://web.facebook.com/aokas.asia




