ព័ត៌មានជាតិ

កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ សន្និសីទកំពូល ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) ក្រោម អធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃវិទ្យាស្ថាន អាស៊ីប៉ាស៊ីភិក សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រី និងជាតំណាងមកពីបណ្ដាប្រទេសចំនួន ២៦ ក្នុងទ្វីបអាស៊ី និងលើពិភពលោក ។

ព្រះរាជាណាចក្រកម្ពុជាយើង ពិតជាមានមោទនភាព និងកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល លើវិស័យព័ត៌មាននេះ។ តាមរយៈការផ្តួចផ្តើម គំនិតរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជានឹងអង្គុយជា មួយអ្នកឯកទេសទាំងអស់ ដើម្បីរកវិធី នៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ។ មួយវិញទៀត កម្ពុជានឹងប្រើប្រាស់មធ្យោបាយការទូតព័ត៌មាន ដើម្បីធ្វើយ៉ាងណាលើកតម្កើង លើកកម្ពស់កិត្យានុភាពកម្ពុជាជាសំខាន់។ សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ីលើកទី ២០ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងអង្គុយរួមជាមួយអ្នកឯកទេសទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មាន ក្លែងក្លាយឲ្យកាន់តែមានប្រសិទ្ធភាព ។

លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ យើងនឹងអង្គុយជាមួយដែលមានថ្នាក់រដ្ឋមន្រ្តី អ្នកជំនាញគោល នយោបាយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន អ្នកឯកទេសទាំងអស់ ដើម្បីយើងរកវិធី នៃកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនេះជារឿងសំខាន់ទី១។ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗ បានបើកយុទ្ធនាការយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំង នូវព័ត៌មានក្លែងក្លាយ ហើយព័ត៌មានក្លែងក្លាយ ដែលយើងបានក្តាប់ជាប់ទាក់ទង ជាមួយនឹងបញ្ហាសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ ពាក់ព័ន្ធជាមួយនឹងសន្តិសុខជាតិ សេដ្ឋកិច្ច ទេសចរណ៍ បញ្ហានយោបាយនិង កិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ដែលមានភាពរសើប។ ការគាំទ្ររបស់ AIBD និងដៃគូអន្តរជាតិទាំងអស់ ។

ការគម្រាមកំហែងដ៏ធ្ងន់ធ្ងរមួយ ដែលកំពុងប្រឈមមុខនឹងយើងទាំងអស់គ្នា គឺការកើនឡើងនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលជាបញ្ហាប្រឈម ដែលមិនស្គាល់ព្រំដែន គ្មានភាសា និងគ្មានមនោគមវិជ្ជា។ ជាការឆ្លើយតប កម្ពុជាបានចាប់ផ្តើមយុទ្ធនាការ ទូទាំងប្រទេសមួយក្នុងខែមេសា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ដែលដឹកនាំដោយក្រសួងព័ត៌មាន។ យើងក៏កំពុងស្វែងរកយន្តការ គ្រប់គ្រងដោយខ្លួនឯង និងសហបទប្បញ្ញត្តិផងដែរ ដែលដឹកនាំដោយតម្លាភាព និងទំនុកចិត្តសាធារណៈ នៅក្នុងនេះយើងសូមស្វាគមន៍ចំពោះបទពិសោធន៍ និងការគាំទ្ររបស់ AIBD និងដៃគូអន្តរជាតិទាំងអស់ ។

ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ កំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ» ដែលមានអ្នកសារព័ត៌មាន ចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិ ដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕

To Top