ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការបង្កបង្កើន ផលស្រូវរដូវវស្សា របស់ប្រជាកសិករ នៅឃុំត្រពាំងជង ស្រុកបាកាន

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៥ លោកខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញអញ្ជើញ ចុះពិនិត្យដោយ ផ្ទាល់ការបង្កបង្កើនផលស្រូវរដូវវស្សា របស់បងប្អូនប្រជាកសិករ នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមផេកផ្លូវការរបស់លោកខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៥នេះ បានកត់សម្គាល់ថា ឆ្នាំនេះកសិកររបស់យើងធ្វើបានជាង ១៤៧,០០០ ហិកតា លើផែនការ ១៣៦,០០០ ហិកតា គឺស្មើរនឹង ១០៨ % នៃផែនការឆ្នាំ ២០២៥។ ចំណែកឯផលប៉ះពាល់វិញ ឆ្នាំនេះដោយសារអាកាសធាតុ ឬ សត្វល្អិតបំផ្លាញ គឺមានកម្រឹតតិចតួចតែប៉ុណ្ណោះ៕

To Top