ព្រះវិហារ ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូ នៃគណៈកម្មការអង្កត បោសសម្អាត និងប្រឆាំងអំពើពុករលួយ បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាលខេត្ត ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តច្បាប់ស្ដីពី «ការប្រឆាំងអំពើពុករលួយ» និងការអភិវឌ្ឍន៍មូលដ្ឋាន ក្នុងខេត្តព្រះវិហារ។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន/អនុប្រធាន មន្ទីរអង្គរភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕ដោយសួន.ពិសិត

