ព័ត៌មានជាតិ

ស្ថានទូតអាមេរិក នៅថៃ ប្រាប់ពលរដ្ឋខ្លួន​ ដែលរស់នៅ ឬធ្វើដំណើរជិតព្រំដែនប្រទេសថៃ ប្រទេសកម្ពុជា គួរតែធ្វើតាមការណែនាំ ពីសេវាសន្តិសុខថៃ

ស្ថានទូតអាមេរិក ប្រចាំទីក្រុង បាងកក ប្រទេសថៃ ទទួលបានរបាយការណ៍ថ្ងៃទី២៤ កក្កដា ពីការប្រយុទ្ធគ្នា រួមទាំងការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំ រវាងកងកម្លាំងកម្ពុជា និងថៃ នៅតាមព្រំដែន។

មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ហើយរដ្ឋាភិបាលថៃ កំពុងបញ្ជាឲ្យជម្លៀស ចេញពីតំបន់មួយចំនួន ។ ពលរដ្ឋអាមេរិកដែលរស់នៅ ឬធ្វើដំណើរជិតព្រំដែន ប្រទេសថៃ ប្រទេសកម្ពុជា គួរតែធ្វើតាមការណែនាំពីសេវាសន្តិសុខថៃ ហើយពិគ្រោះជាមួយអាជ្ញាធរ រដ្ឋាភិបាល ក្នុងតំបន់ សម្រាប់ព័ត៌មានចុងក្រោយបំផុត ។

To Top