ព័ត៌មានជាតិ

អភិបាលស្រុករវៀង នាំយកអំណោយកើត​ចេញពីទឹកចិត្ត​ របស់ពលរដ្ឋ និងមន្ដ្រីរាជការស្រុក ជូនក្រុមការងារវត្តពោធិ៍ ៥០០០ដើម

ព្រះវិហារ៖​ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង កាលពីពេលថ្មីៗក្នុងកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ដ្រីនៃរដ្ឋបាលស្រុក រវៀងនាំយកអំណោយជា គ្រឿងឧបភោគបរិភោគជាច្រើនមុខ ដែលកើតចេញពីទឹកចិត្ត​ របស់ពលរដ្ឋ និងមន្ដ្រីរាជការទូទាំងស្រុក ប្រគល់ជូនក្រុមការងារប្រចាំការ​ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។។

អំណោយជា គ្រឿងឧបភោគបរិភោគ ទាំងនោះរួមមាន អង្ករ, បន្លែបង្ការ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ ព្រមទាំងសម្ភារៈចាំបាច់ និងថវិកាមួយចំនួនផងដែរ ។

អំណោយនាដែលប្រគល់ជូននាពេលនេះ គឺបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងស្រុករវៀង ផ្ដល់ជូនដល់ក្រុមការងារប្រចាំការ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍​ ៥០០០ដើម ដើម្បីបង្ហាញអំពីការគិតគូរយកចិត្តទុកដាក់ និងចូលរួមលើកទឹកចិត្ដដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និង សុខមាលភាព ជូនដល់ប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ពីតំបន់ងាយរងហានិភ័យមកស្នាក់នៅបណ្តោះអាសន្ន នាមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម អស់រយៈពេល ជិត ២ខែកន្លងមកនេះ៕

To Top