ព័ត៌មានជាតិ

អ្នកនាំពាក្យខេត្តឧត្តរមានជ័យ ៖ គិតត្រឹមព្រឹកនេះ មានពលរដ្ឋស្លូតត្រង់ម្នាក់ស្លាប់ និង ៥នាក់ទៀតរងរបួស បង្កដោយការឈ្លានពានរបស់ទ័ពថៃ

ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថាគិតត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ម្នាក់បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង ៥នាក់ទៀតរងរបួស បង្កដោយការឈ្លានពានរបស់ទ័ពថៃ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ម៉េត មាសភក្តី។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ខណៈកងទ័ពកម្ពុជាប្រើសិទ្ធិវាយបកដើម្បីទប់ទល់ការឈ្លានពាន។

 ក្រោយមកការវាយប្រហារក៏រីករាលដាលដល់ទីតាំងសរុបចំនួន៨នៅតាមបណ្ដោយព្រំដែន។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិក្នុងសន្និសីទកាសែតកាលពីម្សិលមិញ៕

To Top