ព័ត៌មានជាតិ

Breaking: លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ

ភ្នំពេញៈ សេចក្តីថ្លែងការណ៍ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថ្ងៃទី 28 ខែ កក្កដា 2025។

ផ្ទាំងពាណិជ្ជកម្ម

សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ។ លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងសូមកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ។

To Top