ភ្នំពេញ៖ អនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារយោធិនពលី រងរបួស និងពិការភាព ក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងសង្រ្គាមឈ្លានពានរបស់ថៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងពិការអចិន្រ្តៃយ៍ ។


