ព័ត៌មានជាតិ

រលកយក្សស៊ូណាមិ វាយប្រហារលើកោះ Kuril របស់ប្រទេសរុស្ស៊ី ប៉ុន្តែមិនទាន់មាន របាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាត

RT News

បរទេស៖ រលកយក្សស៊ូណាមិ បានវាយប្រហារ លើកោះ Kuril ភាគខាងជើង របស់ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធបន្ទាប់ពី ការរញ្ជួយដីដ៏ខ្លាំងមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលជំរុញឱ្យមានការជម្លៀស ប្រជាជនចេញពីទីក្រុងឆ្នេរសមុទ្រ Severo-Kurilsk របស់ប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមអភិបាលតំបន់ Sakhalin លោក Valery Limarenko បានឱ្យដឹងថា រលកដំបូងបានបោកបក់លើច្រាំងទន្លេ Severo-Kurilsk ភ្លាមៗបន្ទាប់ពីការរញ្ជួយដីកម្រិត 8.8 រិចទ័រត្រូវកើតឡើង នៅជិតឧបទ្វីប Kamchatka ។

អាជ្ញាធរបានបញ្ជាឱ្យជម្លៀស ប្រជាជនក្នុងទីក្រុង ដែលមានការប៉ាន់ស្មានថា មានតែជាង ២.៥០០នាក់ ទៅកាន់តំបន់ខ្ពស់នៅឆ្ងាយពីឆ្នេរ។

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធំដុំនោះទេ ប៉ុន្តែរោងចក្រកែច្នៃត្រី Alaid នៅ Severo-Kurilsk ត្រូវបានលិចទឹក ដោយបុគ្គលិកទាំងអស់ត្រូវបាន​ ជម្លៀសចេញ ជាបន្ទាន់ពីកន្លែងនោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top