ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ការងារជួសជុល កែលម្អអគារជាន់ទី២ នៅនាយកដ្ឋាន មូលនិធិអគ្គិសនី តាតូបនីយកម្មជនបទ (ជំហានទី៣) (ផែនការឆ្នាំ ២០២៥)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បី ជ្រើសរើស អ្នកទទួលការងារ ស្តីពីការងារជួសជុលកែលម្អអគារជាន់ទី២ នៅនាយកដ្ឋានមូលនិធិអគ្គិសនី ភាវូបនីយកម្ម ជនបទ (ជំហានទី៣) (ផែនការឆ្នាំ២០២៥) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារ ពិគ្រោះថ្លៃ មានដាក់លក់នៅអង្គភាព លទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញចាប់ពីថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2025 តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនង៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួចត្រូវប្រគល់ ជូនអង្គភាពលទ្ធកម្មយ៉ាងយូរបំផុតត្រឹម ថ្ងៃទី 14 ខែ សីហា ឆ្នាំ 2025 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ ថ្ងៃទី 14 ខែ សីហា ឆ្នាំ 2025 វេលាម៉ោង 15:10 នាទី ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាច ដាក់សំណើពិគ្រោះថ្លៃ បានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទង នឹងការពិគ្រោះថ្លៃនេះ ៕

To Top