ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការព្រំដែនទូទៅ(GBC) នៅព្រឹកថ្ងៃ៣១ កក្កដា នេះបានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រៀមលក្ខណៈទុកជាមុន មុននឹងឈានទៅដល់ថ្ងៃកំណត់ នៃកិច្ចប្រជុំGBC នាថ្ងៃ៤ សីហា ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសាររព័ត៌មាននៅព្រឹកថ្ងៃ៣១ កក្កដា គឺថា កិច្ចប្រជុំក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍ ទៀ សីហានេះ ដើម្បីធានាឲ្យកិច្ចប្រជុំ GBC ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ មានដំណើរការរលូនល្អជោគជ័យ តាមផែនការគ្រោងទុក ៕
