ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់ អះអាងថា គ្រាប់បែកMK-84 សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មី របស់កងទ័ព អាកាសសៀម​ ក្នុងសង្គ្រាម រយៈពេល៥

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥​ ក្រុមជំនាញគ្រាប់បែកទម្លាក់ ពីយន្តហោះរបស់អង្គភាពសុីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែក ទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​ ។

លោកបញ្ជាក់ថា «គ្រាប់បែកMK-84 ដែលមិនផ្ទុះ​ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម​ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ ខែ​កក្កដា​ ឆ្នាំ២០២៥នេះ»។

លោកបន្ថែមថា គ្រាប់បែកទាំងនេះ គ្មានអ្វីស្មុគស្មាញយល់នោះ​ទេ​ ក្នុងសង្គ្រាមឥណ្ឌូចិន គ្មានការទម្លាក់ នៅតំបន់ទាំងនេះទេ​ អង្គភាពសុីម៉ាក់ មានព័ត៌មានទិន្នន័យ ការទម្លាក់គ្រាប់ទាំងនោះ​ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក យ៉ាងច្បាស់លាស់។

លោកគូសបញ្ជាក់ថា ទន្ទឹងនឹងនេះគ្រាប់បែកត្រកូលMKនេះ មានកំណត់សំគាល់និងប្រភពច្បាស់លាស់​ ជាពិសេសទិន្នន័យយន្តហោះF-16និងប្រភេទគ្រាប់បែក ដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា​។ យន្តហោះF-16នេះ អាចដឹកគ្រាប់បែកMK-84​ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជេីង។

មានពួកអគតិលាបពណ៌បានលេីកឡេីងថាគ្រាប់បែកMK-84នេះ ​ជាគ្រាប់បែកចាស់​ សុំបញ្ជាក់ថាករណីគ្រាប់បែកចាស់ មានអាយុកាលជាង៥០ឆ្នាំ មកហេីយនោះ​ មិនមែនគ្រាន់តែរបកទឹកថ្នាំ នោះទេ​ ចែសសុីដែកជ្រៅ​ៗ​ ទន្ទឹងនឹងនេះរណ្តៅគ្រាប់​ផ្ទុះ​ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ​ ជាភស្តុតាងស្រាប់​ អ្នកណាសង្ស័យអាចអញ្ជេីញ ទៅទស្សនាជាក់ស្តែងបាន​ ដោយអាចយកទាំងអ្នកជំនាញ អន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះ លេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន!៕

To Top